ខេត្តកែប៖ព្រឹកថ្ងៃព្រហស្បតិ៍
៨រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤
លោក កែវ ហុង
ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកែប បានចូលរួមក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តកែប ក្រោមអធិបតីភាព ឯកឧត្តម សំ សារីន ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប នៅ សាលប្រជុំសេះសសាលាខេត្ត ។ ដើម្បីឆ្លុះបញ្ចាំងអំពីលទ្ធផលនៃការអនុវត្តតួនាទីភារកិច្ចរបស់រដ្ឋបាលខេត្ត
ទៅនឹងផែនការប្រចាំឆ្នាំ ព្រមទាំងពិនិត្យបញ្ហាប្រឈនានា និងពិភាក្សារកដំណោះស្រាយឆ្លើយតបបានសមស្រប
និងដោយមានការឯកភាពពី ឯកឧត្តម ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកែប
។ ពិធីសន្និបាទ បូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តការងារឆ្នាំ២០២៤
មានរយៈពេល២ថ្ងៃពេញចាប់ពីថ្ងៃទី ០៤ -០៥ ខែមករា ឆ្នាំ២០២៤ និងពិធីបទប្រព្រឹត្ត ទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់
ឯកឧត្តម សាយ សំអាល់ ឧបកនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម
និងសំណង់ និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកែប។